គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រ្តីម្នាក់មានជំងឺផ្លូវចិត្តបានធ្វើអត្តឃាតលោតសំលាប់ខ្លួនដើម្បីបញ្ចប់ជីវិតនៅចំណុចស្ពានកោះប៉ែន ស្រុកកំពង់សៀម

    កំពង់ចាម ៖ ស្រ្តីម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះប៉ែនត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចក៏រាយការទៅសមត្ថកិច្ច ទើបបន្តនាំគ្នាចុះស្រង់យកមកលើគោកដើម្បីជួយសង្រ្គោះ ប៉ុន្តែជាអកុសលនាងបានស្លាប់បាត់ទៅហើយ។
    ហេតុកាលនេះបង្កកាលភ្ញាក់ផ្អើនៅវេលាម៉ោង ៨:១០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម សពស្រ្តីរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ហួន និមល ភេទស្រី អាយុ ៣០ឆ្នាំ  សញ្ជាតិខ្មែរ មានទីលំនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
    បន្ទាប់ពីទទួុលបានព័ត៌មានដំណឹងភ្លាម នោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក​ ឯក ប៉ាន់ដន បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលជំនាញអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុរួចបង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព៖
    -ផ្នែកក្បាល ពុំមានស្លាកស្នាម។
    -ផ្នែក(ក) មានស្លាកស្នាមទ្រុតដោយសារទាក់នឹងកអាវអូសអណ្តែតតាមទឹកដើម្បីយកសាសពមកលើគោក។
    -ផ្នែកដងខ្លួន ពុំមានស្លាកស្នាម។
    -ផ្នែកអាវៈយវៈដៃជើង គ្មានស្លាកស្នាម រាងកាយទាំងមូលគ្មានស្លាកស្នាមអ្វី។
    ក្រោយពីគណ:កម្មការត្រួុតពិនិត្យសាកសពរួចធ្វើការសន្និដ្ឋានបានថាករណីនេះមិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។
    តាមការអះអាងរបស់ឈ្មោះ ម៉ាង ម៉េងហួន ត្រូវជាឪពុកជនរងគ្រោះបានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ ហួន និមល អាយុ៣០ឆ្នាំ មានជំងឺផ្លូវចិត្តប្រព័ន្ធ ប្រសាទ លេបថ្នាំប្រចាំជារៀងរាល់ថ្ងៃ។
    លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដកំពង់ចាមបន្ទាប់ពីផ្នែកជំនាញ និងគ្រូពេទ្យពិនិត្យរួចរាល់ហើយឃើញថាសពស្រ្តីរងគ្រោះខាងលើមិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ