លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស ដឹកនាំប្រជុំផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
-កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចការពារសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋនេះ ដោយមានការអញ្ជើញចូលរួមពី៖
*លោក លោកស្រីអធិការរងគ្រប់រូប
*លោក លោកស្រីនាយ នាយរងផ្នែក
*លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១
*សរុបចំនួន ៣៨នាក់ ស្រី០២នាក់
លោកវរសេនីយ៍ឯក ជា ជួន បានប្រាប់ទៅលោកនាយប៉ុស្តិ៍ទាំង១១នៅស្រុក កងមាស ត្រូវធ្វើការឱ្យបានម៉ត់ចត់ល្អលើទំនួលខុសត្រូវតាមជំនាញ ភារកិច្ចរបស់ខ្លួន ដោយកុំប្រចាំគ្នា រួមគ្នាគិត រួមគ្នាធ្វើ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សំដៅរួមលើក្ដីសុខរបស់ប្រជាពលរដ្ឋ ។
លោកអធិការ បន្ថែមទៀតថា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នា សហការគ្នា ឱ្យអស់ពីដួងចិត្ត ហើយត្រូវយកចិត្តទុកដាក់អោយល្អបំផុតលើការចេញ អត្តសញ្ញាណបណ្ណ ជូនបងប្អូនប្រជាពលរដ្ធ។