លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យតំណាងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្រ្តីនគរបាល ដែលកំពុងមានជំងឺ
១-ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក សេក គន្ធា នាយរងផ្នែក នៃការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានជំងឺរលៀកសន្លាកធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២-ចាត់ឲ្យលោកវរសេនីយ៍ឯក ណា ចេ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នាំយកថវិកាឧបត្ថម្ភដល់លោកស្រី ឈួន ស្រីមុំ មន្រ្តី នៃការិយាល័យអន្តរាគមន៍ បាននិងកំពុងលំហែមាតុភាព កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ ។
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន សរុបជាថវិកា ចំនួន ១,៦២០,០០០ រៀល ៕