អាកូនអកត្តញូ..បានយកផ្លែផ្គាក់កាប់ទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ
ជនសង្ស័យឈ្មោះ ជន បូណាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវជាកូនបង្កើត ប្រដាប់ដោយកាំបិតផ្គាក់ បានយកផ្លែផ្គាក់កាប់ទៅលើម្តាយរបស់ខ្លួនឈ្មោះ ប៊ុត ខាន់ណារ៉េត អាយុ៥៩ឆ្នាំ មួយផ្លែផ្គាក់ចំក្បាលពីលើផ្នែកខាងឆ្វេងដាច់ប្រវែង៨សង់ទីម៉ែត្រ ជម្រៅចូលក្នុងផុងលលាដ៏ក្បាល បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ នៅពេលដឹកបញ្ជូនតាមរថយន្តពេទ្យយកទៅសង្គ្រោះ។
មូលហេតុ៖ ដោយជនសង្ស័យមានជំងឺប្រចាំកាយយ(សរសៃប្រសាទ)។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕