គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា និងទិសដៅ ខែតុលា ឆ្នាំ២០២០


    កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ប្រចាំខែកញ្ញា និងទិសដៅ ខែតុលា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសំខាន់ៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ។
    ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យទទួលការងាររដ្ឋបាលសរុប លោក លោកស្រីអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ២៧៨នាក់
    ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក វ៉ា សុធារ៉ា ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា។
    ក្នុងកិច្ចប្រជុំបូកសរុបនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានណែនាំ​ និងបានដាក់ចេញនូវទិសដៅសំខាន់ៗ​ ចំនួន០៨ចំណុច​ ដូចខាងក្រោម៖
    ១-ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង​ ពិសេសការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញរបស់ខ្លួន​
    ២-ពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ
    ៣-តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធក្នុងមូលដ្ឋាន
    ៤-រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋាន ដេីម្បីដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋបានទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម
    ៥-ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ
    ៦-ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា ២៤/២៤
    ៧-រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច
    ៨-ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន​ ៕
    ប្រភព៖ ស្នងការខេត្តកំពង់ចាម (កែសម្រួលដោយ៖ បាយ័ន មុខគុជ)


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ