គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណីវិវាទដីធ្លី ជាង២០ឆ្នាំ នៅខេត្តបាត់ដំបងពេលនេះត្រូវបានបញ្ចប់ដោយភាពបុិនប្រសព្វក្នុងការសម្របសម្រួលផ្សះផ្សារ ពីលោក ដួង តារា


    នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដោយភាពប៉ិនប្រសព្វក្នុងការសម្របសម្រួលនិងផ្សះផ្សាររបស់ លោក ដួង តារា ធ្វើអោយរឿងជម្លោះជាង២០ឆ្នាំរវាងគូភាគី ត្រូវបានបញ្ចប់ជាស្ថាពរ ហើយគូភាគីបានយល់ព្រមចុះកិច្ចព្រមព្រៀងផ្សះផ្សារ និងព្រមបញ្ចប់វិវាទគ្នានឹងគ្នានៅក្នុងថ្ងៃភ្ជុំបិណ្ឌនេះតែម្ដង។
    -ពាក្យពេចន៍របស់លោក ដួង តារា បានមានប្រសាសន៍នៅក្នុងផេកផ្ទាល់ខ្លួនរបស់គាត់ មកកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងថា
    បើខ្ញុំអាចជួយនរណាបានគឺខ្ញុំត្រូវធ្វើភ្លាមដោយមិនគិតថាថ្ងៃបុណ្យឬថ្ងៃសម្រាកអ្វីទេអោយតែអាចឆ្លៀតបាន។ ព្រោះទុក្ខកង្វល់ពលរដ្ឋគឺមានទំហំធំធេងជាងថ្ងៃសម្រាករបស់ខ្ញុំ។
    -(កាលពីម្សិល មីង សែ នី អាយុ ៦៣ឆ្នាំ បានស្កាត់មកជួបខ្ញុំក្នុងពេលដែលចូលញាំអាហារសាមគ្គីនៅកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង  ខេត្តបាត់ដំបង។ មីង នី មានរឿងជំពាក់ប្រាក់ មីង ជឺ ផិចជូ ប្រមាណជាង សាមសិបម៉ឺនបាត តាំងពីឆ្នាំ១៩៩៩។ ខ្ចីចុះខ្ចីឡើងបង់ការប្រាក់ចុះឡើងៗអស់ទាំងលុយ អស់ទាំងទ្រព្យ អស់ទាំងស្រែ អស់ទាំងដីផ្ទះរស់នៅថែមទៀត ហើយនៅតែដោះស្រាយគ្នាអត់ចប់រហូតអស់រយៈពេល២១ឆ្នាំកន្លងមកនេះ។
    មីង នី ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍ទៅ គណបក្សធម្មាធិប្បតេយ្យ អោយជួយដែរ តែជួយដោះស្រាយអត់ចេញ ទើបចុងក្រោយនៅថ្ងៃភ្ជុំបិណ្ឌម្សិលមិញនេះ គាត់បានស្កាត់សុំជួបខ្ញុំសុំជំនួយពីសម្តេចតេជោ។ ដោយមិនចង់អោយសម្តេចលោកឈឺក្បាលគ្រាន់តែរឿងតូចមួយនេះ ខ្ញុំក៏សុំអញ្ជើញភាគីវិវាទទាំង២មកជួបខ្ញុំនៅសណ្ឋាគារស្ទឹងសង្កែរខេត្តបាត់ដំបង។
    ក្រោយពីបានស្តាប់សាច់រឿង និងពិនិត្យឯកសារពាក់ព័ន្ធទាំងអស់រួចមក ខ្ញុំក៏បានសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយផ្អែកលើគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ ដោយប្រើពេលជិត៣ម៉ោង។ មីង សែ នី បានយល់ព្រមទទួលប្រាក់ ចំនួន$10,000 (មួយម៉ឺនដុល្លា) ពី មីង ជឺ ផិចជូ  ហើយភាគីទាំងពីរបានយល់ព្រមដកពាក្យបណ្តឹងទាំងអស់ចេញដើម្បីបញ្ចប់វិវាទនេះទាំងស្រុង ។
    ខ្ញុំសូមចូលរួមរីករាយជាមួយភាគីទាំង២ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន  ដែលសម្តេចទាំងទ្វេតែងតែសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសផ្តល់នូវភាពយុត្តិធម៍ជូនដល់ពលរដ្ឋគ្រប់ៗគ្នា។
    ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យកាន់តែរុងរឿងទៅមុខ​។
    យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង)៕
    អរគុណសន្តិភាព


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ