គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ឌី រ័ត្នខេមរុណ បានចុះសំណេះសំណាល និងចែកនូវអំណោយដល់ ក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០គ្រួសារ

    លោក ឌី រ័ត្នខេមរុណ បានចុះសំណេះសំណាល និងចែកនូវអំណោយដល់ ក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០គ្រួសារ

    ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែ​តុលា​ ឆ្នាំ​២០២០​នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០គ្រួសារ ។

    នាក្នុងឪកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៏សូមអគុណ ដល់ភ្នាក់ងារអនាម័យ សង្កាត់​ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧  នៃខណ្ឌមានជ័យយើង ដើម្បីមិនអោយមានការកកស្ទះសំរាម ក្នុងកំឡុងពេល បុគ្គលិកក្រុហ៊ុន ស៊ិនទ្រី ធ្វើបាតុកម្ម ។  

    យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និងបន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

    បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា  ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៏ដូចជាក្នុងរាជធានីភ្នំពេញ ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យ ប្រមូល ។ 

    ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារៗទទួលបាន៖

    - អង្ករ ១បាវ=២៥គីឡូ , មី ៥កញ្ចប់ , ទឹកត្រី ២ដប ,ទឹកសុទ្ធ ១យួរ ,ស្ករស ៦កញ្ចប់ ,ទឹកក្រូច ៤កំពុង ,ធូប ៨ដុំ , តែ ៨កញ្ចប់ , ទឺកដោះគោ ៥កំប៉ុងរួមទាំងថវិកា ២មុឺងរៀល ក្នុង១គ្រួរសារផងដែរ ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ