គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំង​ជំនាញនគរបាល​ព្រហ្ម​ទណ្ឌ​ បានបំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ នៅម្ដុំចំការកៅស៊ូ​ ក្នុង​ស្រុកចំការលើ

    កំពង់ចាម ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីឃាតកម្ម (គប់កញ្ចក់រថយន្តបណ្តាលឲ្យស្លាប់) ជនរង់គ្រោះ។
    បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួនបានចំនួន០២នាក់គឺ៖
    ទី១-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរកសារធាតុញៀន (វិជ្ជមាន) ។
    ទី២-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរកសារធាតុញៀន (វិជ្ជមាន) ។
    ផ្អែកតាមចម្លើយសារភាពរបស់ជនទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តហើយត្រូវជនរងគ្រោះឈ្មោះ ពុំ សុភណ្ឌ័ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ (បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣៥នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ម្តុំមុខស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ពិតប្រាកដមែន ។
    ក្នុងនោះជនទាំង០២នាក់ខាងលើ ក៏បានឆ្លើយសារភាពបញ្ជាក់ទៀតថា កន្លងមកពួកខ្លួនក៏ធ្លាប់បាមធ្វើសកម្មភាព យកចំពាមកៅស៊ូបាញ់ និងយកដុំថ្មគប់កញ្ចក់រថយន្តចំនួន០៧លើករួមមាន៖
    -លើកទី១/ក្នុងខែមេសា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង២០ និង០០នាទី ទៅវេលាម៉ោង២១ និង០០នាទី បានធ្វើសកម្មភាពយកចំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅចំណុចម្តុំចំការតាង៉ែន តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
    -លើកទី២/ និងទី៣/ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣ និង០០នាទី ទៅវេលាម៉ោង១៤ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំ ភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
    -លើកទី៤/ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៧ និង០០នាទី ទៅវេលាម៉ោង១៨ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
    -លើកទី៥/ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចម្តុំលូពីរ តាមបណ្តោយផ្លូវជាតិលេខ៧១ ច្រកចូលភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
    -លើកទី៦/ ក្នុងខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំផ្សារបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
    -លើកទី៧/ ក្នុងខែសីហា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
    -លេីកទី៨/ នៅថ្ងៃទីទី២៩ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅវេលាម៉ោង​១៨​ និង៣៥នាទី​  បានធ្វេីសកម្មភាពកដមថ្មគប់កញ្ចក់រថយន្ដ​ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៧១​ ស្ថិត​ក្នុង​ភូមិ​បាំង២​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម​ បណ្ដាលឲ្យ​បែកកញ្ចក់រថយន្ដ​ រេចង្កូតទៅបុកដេីមកៅស៊ូ​ ហេីយជនរងគ្រោះបានស្លាប់​ កក្រោយពេលបញ្ចូលទៅដល់មន្ទីរពេទ្យ។
    -បច្ចប្បន្នជនទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ