ដើម្បីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក
ដើម្បីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាល បានដាក់ចេញជាផែនការដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីម្ចាស់ការលើកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកលេងកម្សាន្តក្នុងមូលដ្ឋានខណ្ឌ នាឱកាសព្រះរាជពិធីបុណ្យអុំទូក និង បានការកំណត់គោលដៅសម្រាប់ប្រចាំការ ២៤/២៤ម៉ោង ចំនួន ០៤ទីតាំងរួមមាន៖
១-គោលដៅ A1 ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
២.គោលដៅមុខវត្តបុទមវត្តី ដឹកនាំដោយលោក យស យុទ្ធី អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។
៣.គោលដៅព្រះគម្លង់ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ។
៤.គោលដៅផ្សាររាត្រីដឹកនាំដោយលោ ម៉ុក ចន្ទ័ករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinqkA1eVYXON5gpKxqKfrm4BbMg93kB6CUjiaUbHJkf6VmNv5FSGrOOt7nk1pZuljkoPg2gDh4VdrjEERdKVNJSdua18Yugc7WBoJYGKRUkGBVcsXbAc5oXT21Pv3j-Dw_vDV8Ho5k67Q/s0/FB_IMG_1604127822142.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp-9KUcHv2yiDFroFhY_GigF9c2lW0B_E59V7u4klWu90qMnBpeuNZIKN1mn6rZOK0UzoQq-vwFMMCz8yLBN1qoFeMeA_p7R-jMo882sF7-iYrHovPFf87PlcaeUKJT5bQf3kixBLPy04/s0/FB_IMG_1604127824121.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkREVKL9kvPriKYbVWK1nOZpn2HwI_e-BL5bWxbLu8vvEcf-aT64zeVccOs4ekTNorYcgEvKQjFSaB5CvogTEpL3ZrhowegAFSRVh5e447vrG6ruhwpnoDiStVqa9QU0poBeXfkNCCSf0/s0/FB_IMG_1604127826465.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_b6739r_lnWXzSoV7lPdVgUCf3x3cftDhLx6v-AWI5b_sdd3a0POO-RGZU8SjEPZkMrsisn0D3rSrjPM5LS6V8eS_hnJKn3bkwj4znlAQKy0wU9heZA-YQuvbRWXhG4DZQmEWEbFFb8/s0/FB_IMG_1604127828544.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZb4XbDIP8mAc-7b80qN-iIi3QrX1thNvuzT632-AHE10_zk70a7hztO5rSt-sFhtO51aVqyYb4vY826aJ28hjY-bp_iojRkvraxSfGWtl1Xv0PN7mjt6CaANsdMcyJptNMXxRR-Fw2MM/s0/FB_IMG_1604127830467.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgedeAMDwVxK_dGBvtkJlyH_wgPmb8G3RE69bE8x-UXGzajjDtzJyp8w2WLdDAPQ1ov3d_oc3gE9hwPu8TfN4mc6_yLc-nTKhrX9JRuHfqRPph9r0pQ3_9_g4_ag9c0_Eo-EuDEoQb1pn8/s0/FB_IMG_1604127833034.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcu5IhsV4t6N9JaXl-dXk059fzgtpQ6x3yBKmpRpEbgTCTBgezWT7oFoPS8Vm5uYQ_gNKkLj3As0jZETMIR2Ed3QMYIpMfXzF71ry46MsplRA2wgg9JkpEfS2_s4c1rj-StxQ1TbUAOo/s0/FB_IMG_1604127835113.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmzWgF8WV7tl703WdfVRo08-naKxsUk2Vfi56Uw2LlPrwEUY4zm68y2I6ZmuGG5c_RT_LFTYNznaRXTfJQfto4RuispcBZ0LbVY3hiOCMTTSM-S4EHbSSfXVzdgMafKZy5IzMwNXOidpE/s0/FB_IMG_1604127837416.jpg)
No comments