គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត

    ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត

    ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃខណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា រាល់តៃកុងឡាន ដែលដឹកអ្នកដំណើរបរទេសចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនដឹកទៅកាន់សណ្ឋាគារ ឬមណ្ឌលសុខភាព រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវី១៩ នឹងត្រូវចាត់វិធានការតាមច្បាប់តែម្តង។

    ការចេញសារព្រមានរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា មានតៃកុងឡានមួយចំនួន ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងលទ្ធផល ដែលនេះជាការអនុវត្តខុសអំពីវិធានការរបស់រាជរដ្ឋាភិបាល។

    ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់តៃកុងឡានដឹកអ្នកដំណើរបរទេស ចេញពីព្រលានយន្តហោះទាំងអស់ បញ្ឈប់សកម្មភាពទម្លាក់អ្នកដំណើរបរទេស នៅតាមផ្លូវតទៅទៀត បើមិនដូច្នោះទេ នឹងចាត់វិធានការជាធរមាន ជាមួយគ្នានេះ។ លោកបានអំពាវនាវដល់អ្នកដំណើរទាំងអស់ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    តាមវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល, ជនទាំងអស់ដែលបានមកដល់កម្ពុជា នឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូន នៅ២៤ម៉ោងក្រោយ។ ប្រសិនបើមានអ្នកដំណើរណាម្នាក់ ក្នុងចំណោមអ្នករួមដំណើរមានផ្ទុកមេរោគកូវី១៩ នោះអ្នករួមដំណើរផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យជាថ្មី។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣នាក់ (ស្ត្រី៥៦នាក់ និងបុរស២២៦នាក់) ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ