គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងលេងល្បែង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងទៀត នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានបើកលេងវិញហើយ បន្ទាប់ពីបិទមួយរយៈខ្លី

    ទីតាំងលេងល្បែង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងទៀត នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានបើកលេងវិញហើយ បន្ទាប់ពីបិទមួយរយៈខ្លី

    ពោធិ៍សែនជ័យ ៖ ទីតាំងលេងល្បែង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងៗ នៅក្នុងទីតាំងដែលមានផ្លាកយីហោ   (អក្សរ ចិន) តែឥឡូវដូរផ្លាកយីហោថ្មី (មជ្ឈមណ្ឌលកំសាន្ត តាតាលី) នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទមួយរយៈខ្លី ។

    ប្រជាពលរដ្ឋជាច្រើនបានមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះវត្តមានជាលើកទីពីរ របស់ទីតាំងល្បែងស៊ីសងមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង ។

    ហើយការបើកដំណើរការឡើងវិញនូវទីតាំងលេងល្បែងមួយកន្លែងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានដាក់ការសង្ស័យថា ប្រហែលជាលោក ហែម ដារិទ្ធ ដែលជាអភិបាលខណ្ឌ រួមទាំងលោក ម៉ន វុធី អធិការខណ្ឌ បើកភ្លើងខៀវហើយ ទើបទីតាំងមួយកន្លែងនេះ ហ៊ានបើកលេងវិញយ៉ាងរំភើយ ។

    គួររំលឹកថា ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៧:៣០នាទីយប់ កន្លងទៅថ្មីៗនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងរដ្ឋបាលសាលាខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះ ដែលស្ថិតនៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ  ដោយដកហូតបានវត្ថុតាងរួមមាន ៖ ទូរហ្គេមបាញ់ត្រី ធំចំនួន ៤គ្រឿង និងទូរតុក្កតាតូច ៤គ្រឿងផងដែរ ។

    ប្រជាពលរដ្ឋគាត់បាន «ពោលថា» សព្វថ្ងៃនេះគាត់ដូចជាអស់សង្ឃឹមទៅលើលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ម៉ន វុធី អធិការខណ្ឌ ហើយ «ដោយមូលហេតុ» ល្បែងស៊ីសងបើកលេងដោយចំហបែបនេះហើយ គាត់បែរជាធ្វើព្រងើយ កន្តើយ ទៅវិញ។ ឬមួយក៏លោកអសមត្ថភាព..?

    ប្រជាពលរដ្ឋមានតែលើកដៃសំពះអង្វរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមលោកជួយលុបមុខ សិទសក់ ដុសក្អែល អោយលោក ហែម ដារិទ្ធ និងលោក ម៉ន វុធី ផងទាន ។ ដើម្បីឲ្យពួកគាត់អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង ៩ ចំណុចដែលក្រសួងមហាផ្ទៃដាក់បទបញ្ជាឲ្យ៕ សូមអរគុណ..!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ