ឃាតកម្មដល់សាហាវ.! នាយប៉ុស្តិ៍ចុងព្រិច និងនគរបាលម្នាក់ផ្សេងទៀត ត្រូវបាននាយរងប៉ុស្តិ៍បាញ់សម្លាប់ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង
ឃាតកម្មដល់សាហាវ.! នាយប៉ុស្តិ៍ចុងព្រិច និងនគរបាលម្នាក់ផ្សេងទៀត ត្រូវបាននាយរងប៉ុស្តិ៍បាញ់សម្លាប់ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង
ឧត្តរមានជ័យ ៖ ស្រុកអន្លង់វែង យោងតាមរបាយការណ៍ របស់កម្លាំងសមត្ថកិច្ច ខេត្តឧត្តរមានជ័យ បានដឹងថានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤:៣៥នាទី នៅប៉ុស្តិ៍នគរបាលការពារព្រំដែន (ចុងព្រិច) ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មានករណីឃាតកម្មកើតឡើង បណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់បីនាក់។
សមត្ថកិច្ចបានឲ្យថាជនបង្ក ឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ជា នគបាលការពារព្រំដែន លេខ៩០៥ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច បានយកអាវុធប្រភេទ Ak៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ ជានាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ ចំពោះធ្លាយពោះវៀនចេញមកក្រៅ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីមេប៉ុស្តិ៍ឃាត់ មិនអោយយកអាវុធចេញពីអង្គភាព ។ សមត្ថកិច្ចបានបន្តថា ក្រោយមក ជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកលោកអ /ឯ ស្រេង រាសី ភេទប្រុស អាយុ ៤៩ឆ្នាំ នាយផ្នែកស៊ើបការ វរសេនាតូចការពារព្រំដែនគោក លេខ៩០៥ បានដឹងព័ត៏មាន ក៏ជិះរថយន្ត ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្ត ទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧ (តាមផ្លូវយុទ្ធសាស្ត្រ) ស្រាប់តែជួប ជនដៃដល់ (អុំ ឈយ) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បាញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ បណ្តាលអោយរបួសធ្ងន់បញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់តែម្តង ។ ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រដល់មុខផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កាធ្លាយទៅក្បាល បណ្តាលអោយស្លាប់នៅនឹងកន្លែង ។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕







No comments