លោកវរសេនីយ៍ទោ រស់ ខេមរិន្ទ អធិការរងទទួលការងារចរាចរណ៍ បានដឹងនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋ
លោកវរសេនីយ៍ទោ រស់ ខេមរិន្ទ អធិការរងទទួលការងារចរាចរណ៍ បានដឹងនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានបទបញ្ជាររបស់ លោក វរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹងនាំផ្ទាល់ដោយ លោក វរសេនីយ៍ទោ រស់ ខេមរិន្ទ អធិការរងទទួលការងចរាចណ៍ បានដឹងនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចណ៍ បានចុះចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងភូមិសាស្រ្ត សង្តាត់ជ្រោយចង្វារ ជាប់វង្វង់មូលព្រហ្មមុខបួន ។
លោក សៀម សុត្ថាវុធ បានថ្លែងថា ការចុះចែកម៉ាស់នេះក្នុងគោលបំណងបង្ការ និងទប់សង្កាត់ជំងឺកាចសាហាវកូវីដ១៩ (Covid-19) ជូនដល់បងប្អូនប្រជាពលរដ្ឋ អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន អោយបានខ្ពស់ ក្នុងការសំអាតអនាម័យ ត្រូវលាងដៃ និងអាកុល សាប៊ូជាប្រចាំ ។ល។
No comments