គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងហ្គេមបាញ់ត្រី ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ បើកលេងដោយចំហរ បានធ្វើអោយប្រជាពលរដ្ឋជាច្រើនដាក់ការ សង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋាន រៀបស៊ីជាប្រព័ន្ធ

    ទីតាំងហ្គេមបាញ់ត្រី ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ បើកលេងដោយចំហរ បានធ្វើអោយប្រជាពលរដ្ឋជាច្រើនដាក់ការ សង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋាន រៀបស៊ីជាប្រព័ន្ធ

    ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ប្រភេទ «ហ្គេមបាញ់ត្រី» ២កន្លែង ស្ថិតនៅក្នុងផ្សារទំនើប «ស៊ីធីម៉ល» ជាន់ទី២ និង ជាន់ទី៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែដំណើរការយ៉ាងរលូន ពេញបន្ទុកលើទឹកដី របស់លោក លឹម សុភា អភិបាលខណ្ឌ និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ដោយលោកទាំងពីរ មិនធ្វើការបង្រា្កបសោះ ។ ទើបធ្វើឲ្យ ឈ្មួញទុច្ចរិត ប្រកបមុខរបរខុសច្បាប់បានដោយរលូន និងគ្មានខ្លាចញញើត សមត្ថកិច្ច ក្នុងមូលដ្ឋាន បន្តិចឡើយ។

    តាមប្រភពព័ត៌មានដែលនិយាយ តៗគ្នា បានឲ្យដឹងថា ទីតាំងផ្សារទំនើប «ស៊ីធីម៉ល» នេះបង្គប់ទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភេទតាមអនឡាញ ដោយប្រើសេវាកម្ម ទិញ-លក់ ឬដូរ-យកលុយ ជាប្រភេទកាដ «ViP» ហើយទីតាំងនេះបើកលេងជារៀងរាល់ថ្ងៃ ដោយទទួលភ្ញៀវពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរទៅដោយ សិក្សានុសិស្ស ប្រុស-ស្រី កំពុងតែវក់វង្វេងជាមួយនឹងល្បែងស៊ីសងទាំងនេះ ដោយលែងខ្វល់ពីការសិក្សា។

    ប្រជាពលរដ្ឋជាច្រើន សូមធ្វើការអំពាវនាវទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សូមមានវិធានការណ៍ ចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ ទីតាំង២កន្លែងនេះផង ព្រោះពួកគាត់ មានការភ័យខ្លាចខ្លាំងណាស់ ចំពោះ ជនញៀន ល្បែងស៊ីសងទាំងនោះ «ដោយហេតុផល» កាលណាល្បែងស៊ីសងនៅតែមាន ភាពអសន្តិសុខ ក្នុងមូលដ្ឋានប្រាកដជាកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន «ពោល» ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ឆក់ប្លន់ដែល។

    ហើយពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សារព័ត៌មាន «កងមាស» បានខលទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ដែល ប៉ុន្តែគាត់បាននិយាយថាមិនទាន់ដឹងទេ ។ ទាំងមានប្រជាពលរដ្ឋ រួមទាំងអ្នកសារព័ត៌មាន បានធ្វើការផ្សាយ និងរាយការណ៍ជូនដំណឹងដល់លោកក៏ដោយ ចំណែកឯលោក លឹម សុភា អភិបាលខណ្ឌ ខាងសារព័ត៌មានខ្ញុំទាក់ទងអត់បានទេ ដោយសារមិនស្គាល់លេខទូរស័ព្ទ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ