គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេច​ ពិជ័យ សេនា ទៀ បាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន បាននាំអំណោយ ជូន​ដល់សាធារណរដ្ឋ​ ប្រជាធិបតេយ្យមានិតឡាវ

    សម្ដេច​ ពិជ័យ សេនា ទៀ បាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន បាននាំអំណោយ ជូន​ដល់សាធារណរដ្ឋ​ ប្រជាធិបតេយ្យមានិតឡាវ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននាំអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន​សាធារណរដ្ឋ​ ប្រជាធិបតេយ្យមានិតឡាវ ដែល​រួមមាន ម៉ាស់​ចំនួន​ ២លាន ១សែន និង​បរិក្ខារ​ពេទ្យ​ សរុបចំនួន ១២មុខទៀត ត្រូវបាន​ដឹកជញ្ជូន​ចាក​ចេញពីកម្ពុជា តាមជើងយន្តហោះពិសេស ទៅកាន់ប្រទេសឡាវ ។

    ​នៅលើ​ផេ​ក​ផ្លូវការ​ របស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ បានសរសេរ ថា កម្ពុជា​បានរៀបចំ​ អំណោយ ម៉ាស់ចំនួន ២លាន ១សែន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​ នឹងបញ្ជូនចេញទៅជួយមិត្តឡាវ ដើម្បី​ទប់ស្កាត់​ ការរីក រាលដាល នៃជំងឺឆ្លងកូវីដ១៩ ។

    គួរ​បញ្ជាក់ដែរថា អំណោយ​របស់​ រាជរដ្ឋាភិបាល កម្ពុជា ជូន​ រដ្ឋាភិបាលឡាវ រួមមាន៖

    ម៉ាស់​ចំនួន ២,០០០,០០០ម៉ាស់
    ក្រណាត់​ចំនួន ១០០,០០០ម៉ាស់
    N95 ចំនួន ២០,០០០
    វ៉ែនតា​ការពារ ចំនួន ២០,០០០
    សម្លៀកបំពាក់​ការពារ​មួយឈុត ចំនួន ២០,០០០
    ឧបករណ៍​វាស់​កម្តៅ​ចំនួន​ ៥០០
    របាំង​ការពារ​មុខ ចំនួន ២០,០០០
    ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម ចំនួន ២០
    ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន ២០
    ម្ស៉ៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥ គីឡូក្រាម ក្នុង ១ធុង ចំនួន ៥០០
    ស្បែកជើង​ ក.វែង ចំនួន ១,០០០ និង ទឹកសាប៊ូ​លាងដៃ ចំនួន ២,០០០៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ