មន្ត្រីយោធាផ្កាយ១ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ ហើយលេចលឺថាមានអ្នកកំពុងរត់ការដើម្បីដោះលែងជនល្មើស
មន្ត្រីយោធាផ្កាយ១ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ ហើយលេចលឺថាមានអ្នកកំពុងរត់ការដើម្បីដោះលែងជនល្មើស
នេះបើយោងតាមការចុះផ្សាយព័ត៌មានក្នុងស្រុក បានផ្សាយថា សមត្ថកិច្ចបញ្ជូនមន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើង វាយក្បាលសន្តិសុខ ដល់តុលាការហើយ និងលេចឮព័ត៌មាន ថា កំពុងមានអ្នកអន្តរាគមន៍ ដោះលែង ផងដែរ។
គ្រាន់តែមានការលេចឮថាមានអ្នកចាំអន្តរាគមន៍ រត់ការឲ្យដោះលែងជនដៃដល់ ភ្លាមនោះមហាជនមានប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងនេះ។ ហើយពួកគាត់ រិះគន់ថា គុកស្រុកខ្មែរប្រហែលជាធ្វើសំរាប់តែ អ្នកក្រីក្រ អ្នកដែលគ្មានលុយ គ្មានអំណាចតែប៉ុណ្ណោះ។ ចំពោះអ្នកដែលមានលុយ មានអំណាច ដូចជាមន្ត្រីយោធាផ្កាយ១ នេះ ប្រហែលជា មិនភ័យខ្លាចជាប់គុកទេ ព្រោះតែមានអ្នកចាំអន្តរាគមន៍។
តែទោះជាយ៉ាងណាមិញ យើងរង់ចាំមើលថា តើជោគវាសនា.របស់មន្ត្រីយោធាផ្កាយ១ ម្នាក់នេះអាចគិចផុតពី សំណាញ់ច្បាប់បានដែល ឬយ៉ាងណា។
ពាក់ព័ន្ធទៅនិងរឿងមានអ្នកអន្តរាគមន៍ឲ្យដោះលែងលោកផ្កាយ១នេះ អង្គភាពសារព័ត៌មាន កងមាស មិនអាចសុំការបំភ្លឺពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានទេ.ព្រោះគ្មានលេខទូរស័ព្ទ៕
No comments