ឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃជាមួយសមត្ថកិច្ច បានហើយនៅវេលាយប់មិញនេះ
ឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃជាមួយសមត្ថកិច្ច បានហើយនៅវេលាយប់មិញនេះ
ខេត្តកណ្ដាល ៖ នៅវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃជាមួយសមត្ថកិច្ច ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ក្នុងកិច្ចសហប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការឡោមព័ទ្ធ អស់រយៈពេលជាច្រើនម៉ោង និងបានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំង គំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ ទើបអាចឈានដល់ការចាប់ខ្លួនជនសង្ស័យនេះបាន ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀនហើយ ។ យើងរកវិធានការ ឲ្យកូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន កម្លាំងរបស់លោក ក៏បានប្រើវិធានការ ជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ ។
បន្ទាប់ពីជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច ភ្លាមនោះជនសង្ស័យក៏បានប្រើល្បិចកល ធ្វើជាដុតផ្ទះដើម្បីជាការបំភ័ន្ត រកវិធីគេចខ្លួន ចេញពីកន្លែងផ្ទះ ដែលបានដុតបំផ្លាញ រួចក៏មកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ ។
ហើយសមត្ថកិច្ចក៏ព័ទ្ធ និងប្រើវិធីលួងថា៖ ធានាមិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌ ចំពោះការដុតផ្ទះ ក៏អាជ្ញាធរ និងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ នឹងចូលសារភាព ផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារថែមទៀត ។
ដោយឡែកប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះយកនិងឃាត់ខ្លួន ក៏បានព្យាយាមទូរស័ព្ទ ទៅកាន់ប្ដីដែលជាជនសង្ស័យ អោយចូលសារភាព និងបញ្ឈប់សកម្មភាព ការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច ទើបឃាត់ខ្លួនបានជោគជ័យតែម្ដង៕

















No comments