ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
កំពង់ចាម ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២នេះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលទីតាំងចែកអំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗចំនួន ៣,២០០ គ្រួសារ (បីពាន់ពីររយ) មកពី៥ស្រុក រួមមាន៖ ព្រៃឈរ /ស្រុកជើងព្រៃ /ស្រុកបាធាយ / ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នាបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងស្រុកព្រៃឈរ ខេត្តកំពង់ចាម៕



















No comments