លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ បានអញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៍ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១០០ គ្រួសារ នៅក្នុងសង្កាត់ ចោមចៅទី៣
លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ បានអញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៍ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១០០ គ្រួសារ នៅក្នុងសង្កាត់ ចោមចៅទី៣
ភ្នំពេញ ៖ នាល្ងាចថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ នៅបរិវេណវត្តជម្ពូវ័ន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តជម្ពូវន័ ព្រមទាំងសប្បុរសជន បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ រស់នៅសង្កាត់ចោមចៅទី៣ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ ពិសារទឹកដាំពុះ ហេីយនៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសនានា ជាពិសេសសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ ។
អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកស៊ីអុីវ៦ដប ទឹកត្រី៦ដប និងថវិកាចំនួន៥មុឺនរៀល ៕





No comments