លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដអនុក្រឹតលេខ៣៩ និងពង្រឹងលេីការងារជំនាញ ផែនការងារនគរបាលសណ្ដាប់ធ្នាប់
លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដអនុក្រឹតលេខ៣៩ និងពង្រឹងលេីការងារជំនាញ ផែនការងារនគរបាលសណ្ដាប់ធ្នាប់
កំពង់ចាម: ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ ៣៩ អនក្រ.បក និងពង្រឹងលេីការងារជំនាញផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ដោមានអញ្ជេីញចូលួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់,លោកស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក លោកអនុប្រធានផែនការងារនគរបាលសណ្តាប់ធ្នាប់ លោក-លោកស្រីនាយ-នាយរងការិយាល័យ រហូតដល់មន្រ្តី នៃការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នគរបាលចរាចរណ៍ផ្លូវទឹក នគរបាលសណ្តាប់ធ្នាប់ លោកអធិការ-លោក-លោកស្រីអធិការរង រហូតដល់មន្រ្តី ទទួលការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ កម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំង១២គោលដៅ សរុបអ្នកចូលរួមមានចំនួន ១៦៨នាក់ ៕





























No comments