ទីតាំងល្បែងស៊ីសង ភ្នាល់បាល ភ្នាល់បៀរ JOKER បាញ់ត្រីតាមអនឡាញ ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កំពុងតែដំណើរការយ៉ាងរលូន ដោយមិនមានមន្ត្រីអាជ្ញាធរណាចុះបង្រាបឡើយ
ទីតាំងល្បែងស៊ីសង ភ្នាល់បាល ភ្នាល់បៀរ JOKER បាញ់ត្រីតាមអនឡាញ ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កំពុងតែដំណើរការយ៉ាងរលូន ដោយមិនមានមន្ត្រីអាជ្ញាធរណាចុះបង្រាបឡើយ
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងភ្នាល់បាល ភ្នាល់បៀរ JOKER បាញ់ត្រីតាមអនឡាញ ដែលស្ថិតនៅ ផ្លូវ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កំពុងតែដំណើរការយ៉ាងរលូន លើដែនដីខណ្ឌដូនពេញ ដោយមិនមានការបង្រា្កបឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងសុីសង (Net) ដែលជាប្រភេទល្បែងស៊ីសងភ្នាល់តាមអនឡាញ គ្រប់ប្រភេទមានទាំង បៀរ បាល់ JOKER ឆ្នោត បាញ់ត្រីតាមអនឡាន និងល្បែងស៊ីសងគ្រប់ប្រភេទទៀត បានបើកលេង ទាំងយប់ទាំងថ្ងៃ ដោយមិនមានការខ្លាចរអាចំពោះសមត្ថកិច្ចសោះឡើយ ។
ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ សូមមានវិធានការណ៍ចំពោះទីតាំងមួយកន្លែងនេះផង ព្រោះពួកគាត់មានការភ័យខ្លាចណាស់ ចំពោះវត្តមានរបស់ទីតាំងល្បែងនេះ ។ ព្រោះកាលណាមានល្បែងស៊ីសងក្នុងមូលដ្ឋានហើយ ប្រកដជាមានបទល្មើសកើតឡើងជាក់ជាមិនខាន៕



No comments