ច្រកព្រំដែន គ្រប់ច្រកទាំងអស់ របស់កម្ពុជាជាមួយថៃ បានបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុង

ផ្សាយចេញពីរាជធានីភ្នំពេញ
បន្ទាប់ពីឱសានវាទ២៤ម៉ោងរបស់កម្ពុជា បានផុតកំណត់! ពេលនេះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានបិទច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយថៃ គឺបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុង។
ការដែលកម្ពុជាបានសម្រេចចិត្តបិទច្រកទ្វារព្រំដែនរបស់ខ្លួនជាមួយថៃ គឺ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា ទុកឱសានវាទរយៈ២៤ម៉ោង សម្រាប់ឱ្យភាគីរដ្ឋាភិបាលថៃ ធ្វើការបើកច្រកព្រំដែនរបស់ខ្លួន ដែលភាគីថៃបានបិទច្រកព្រំដែនរបស់ខ្លួនមុន គឺថៃបិទច្រកព្រំដែនដោយឯកតោភាគី៕
ទិដ្ឋភាពថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥










No comments