គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជនសង្ស័យម្នាក់លួចម៉ូតូ ពីផ្សារទួលពង្រ រាជធានីភ្នំពេញ មកជាប់អន្ទាក់នគរបាលនៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ស្ទាក់ឃាត់យកមកសួរនាំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីនៅរាជធានីភ្នំពេញ។

    នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានមុខសញ្ញាជនសង្ស័យលួចម៉ូតូជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្វើដំណើរចូលមកខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនៅបទបញ្ជាដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ឲ្យពង្រឹងការយាមល្បាតនិងត្រួតពិនិត្យ នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ សេង សិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ម៉ូតូចំនួន ១គ្រឿង  ម៉ាកហុងដាXR ពណ៌ស ស្លាកលេខភ្នំពេញ 1CY-6766 លើផ្លូវកៅស៊ូ ក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះក៏បានស្ទាក់ឃាត់យកមកសួនាំតែម្តង។

    នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ សេង សិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ ចំនួន១គ្រឿងម៉ាកហុងដា XR ពណ៌ស  ស្លាកលេខភ្នំពេញ 1CY-6766 ពីថ្ងៃទី១៦-០៦-២០២៥ម៉ោង១០ នៅជិតផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាកដមែន។ ក្រៅសួរនាំជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ជូនអធិការខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕ 

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ