គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាជ្ញាធរខេត្តកំពង់ចាម ណែនាំឲ្យក្រុមហ៊ុនម៉ៅការ ពន្លឿនអ៊ុតកៅស៊ូ លើផ្លូវជាតិលេខ ៧ បង្ហើយ ៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការយាងរបស់មហាក្សត្រ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវា នៅស្រុកចំការលើ

    កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមដងផ្លូវជាតិ ចាប់ពីស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ហូតដល់ចំណុចផ្លូវបំបែកត្រើង ក្នុងស្រុកកំពង់សៀម ក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាពផ្លូវ ដើម្បីជាការអបអរសាទរ ដែលព្រះមហាក្សត្រ ព្រះអង្គយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវា នៅស្រុកចំការលើ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីជាការអបអរសាទរ ក្នុងឱកាសបុណ្យរុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើល សកម្មភាពការងារស្ថាបនា លើកកម្ពស់គុណភាពផ្លូវជាតិលេខ ៧ ដែលមកដល់ពេលនេះ ដំណើរការក្នុងការអ៊ុតកៅស៊ូ នៅសល់ប្រវែង ៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម ។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បន្ទាប់ពីការចុះពិនិត្យនោះ អាជ្ញាធរខេត្ត បានធ្វើការណែនាំឱ្យខាងក្រុមហ៊ុនអ្នកទទួលការ ជំរុញការស្ថាបនា ការអ៊ុតកៅស៊ូ បង្ហើយប្រវែង ៦ គីឡូម៉ែត្រនោះ ឲ្យរួចរាល់នៅថ្ងៃទី ៧ ខែកក្កដា ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ប្រតិភូ ដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវាខាងមុខនេះ ។

    ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការងារខាងលើនេះ ខាងក្រុមហ៊ុនទទួលការ បានឯកភាពធ្វើការបន្ថែមកម្លាំង ដើម្បីជំរុញការងារអ៊ុតកៅស៊ូម៉ិច បង្ហើយ ប្រវែង ៦គីឡូម៉ែត្រនោះ ។

    ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការពង្រឹងលើសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឲ្យបានស្រស់ស្អាតផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ