ខ្លាំងមែន! បិទហើយ បេីកវិញ ទីតាំងល្បែងអនឡាញដ៏ធំ ដែលបើកដោយម្ចាស់តារាងបាល់ទះ នៅខណ្ឌដង្កោ

ពិតជាខ្លាំងមែនម្ចាស់តារាបាល់ទះ យីហោ តោប្រាំ168 គឺខ្លាំងជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទៅទៀត ទើបហ៊ានបនល្បែនដ៏ធំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងតារាបាល់ទះមួយកន្លែង យីហោ តោប្រាំ168 ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការបនល្បែងអនឡាញយ៉ាងគឃ្លើន ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
ប្រភពបន្តថា៖ ល្បែងភ្នាល់មាន់ជល់តាមអញឡាញដ៏ធំ នៅក្នុងតារាងបាល់ទះ តោប្រាំ168 កន្លងមកបានបិទមួយរយៈ តែបិទមិនបានមួយដង្ហើមចង្រិតផង ក៏ស្រាប់តែបេីកឡើងវិញ គឺបើកធំលេីសដេីម ផ្គើនជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានតែម្តង។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា៖ «មូលហេតុដែលម្ចាស់ទីតាំងមិនខ្លាចផ្លូវច្បាប់ ប្រហែលជាម្ចាស់តារាងបាល់ទះនិងក្រុមគ្រួសារ បាននាំគ្នារៀបចំធ្វើពិធីសែនព្រេនថ្វាយដ៏ខ្មោចព្រាយបីសាច អារក្សអ្នកតានិងម្ចាស់ទឹកដី ដែលមានបារមីឲ្យជួយបាំងបិទរាល់ភ្នែកសមត្ថកិច្ចទាំងឡាយឲ្យមើលមិនឃើញ និងឲ្យមកដល់រំលងហួសឲ្យឆ្ងាយ។
យោងតាមបទបញ្ជាថ្នាក់ដឹកនាំ បានបញ្ជារអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនត្រូវឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។ តែផ្ទុយទៅវិញបទបញ្ជាទាំងនោះត្រូវបានលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោមិនបានអនុវត្តនោះទេ។
យ៉ាងណាមិញប្រជាពលរដ្ឋជាច្រើន សង្ឃឹមថាលោក ជឹម សុីថា អធិការនគរបាលខណ្ទដង្កោ នឹងមិនខ្លាចអំណាច ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់នោះទេ សង្ឃឹមថាលោកអធិការ និងដឹកនាំកម្លាំងចាត់វិធានការបង្រ្កាបបទល្មើសខុសច្បាប់លើ៕




No comments