គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    របាំងស្បៃ នេសាទខុសច្បាប់ កំពុងរីកដូចផ្សិត ទំនងបានជាផលប្រយោជន៍ ដល់មន្ត្រីជលផល ស្រុកស្អាង

    មន្ត្រីជលផល ស្រុកស្អាង ខេត្តកណ្តាល ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មោះ ធិន និងឈ្មោះ សេង ដែលជនទាំងពីរនាក់នេះ ជាម្ចាស់របាំងស្បៃឡូនេសាទខុសច្បាប់ និងជាស្តេចត្រាញ់ប្រចាំស្រុកស្អាង។

    តាមប្រភពព័ត៌មាន៖ «ស្ថិតនៅចំនុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានឈ្មោះ ធិន និងឈ្មោះ សេង គ្រប់គ្រងទាំងស្រុងលើផ្ទៃបឹងទន្លេ ដោយជនទាំងពីរនាក់នេះ បានបង្កើតរបាំងឡូនេសាទ បិទបាំងដោយស្បៃមុងក្រឡាញឹក បោះបង្គោលឬស្សីពាសពេញផ្ទៃបឹង ហ៊ុំព័ទ្ធជុំវិញតំបន់ ហ៊ុំព័ទ្ធជុំវិញបឹងទន្លេ ព័ទ្ធឡើងជិតជុំតែម្តង ធ្វើឲ្យត្រីតូចត្រីធំមិនអាចបំបន្លាស់ទី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ហើយបញ្ហានេះក៏គ្មានមន្ត្រីជំនាញជលផល នៃរដ្ឋបាលជលផលណាម្នាក់ហ៊ានអើតមុខចេញមើលនោះទេ»។

    ករណីខាងលើនេះធ្វើឲ្យមហាជនជាច្រើន យល់ឃើញថា មន្ត្រីរដ្ឋបាលជលផល ស្រុកស្អាង ខេត្តកណ្តាល រួមទាំងអភិបាលស្រុកស្អាង លោក ជឺ គឹមហៃ ទំនងជាចូលដៃចូលជើងជាមួយនឹងឈ្មោះ ធិន និងឈ្មោះ សេង ទើបមិនដែលឃើញដឹកនាំកម្លាំងសមត្ថកិច្ចខ្លួនចុះបង្ក្រាប។

    ប្រជាពលរដ្ឋសូមសំណូមពរដល់រដ្ឋបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងស្នើសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមជួយចាត់វិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាលផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚