គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីពេទ្យសត្វ តាន់ វុទ្ធី យកលុយហើយ ឆ្លៀតស៊ីសាច់ទៀត សូមរដ្ឋមន្ត្រីជួយដល់សុខទុក្ខអាជីវករផង

    អាជីវករ ពិឃាតសត្វជ្រូកគោលក់ ទូទាំងស្រុកស្រីសន្ធរ

    បានអះអាងដូចៗគ្នា ថាលោក តាន់ វុទ្ធី
    ពេទ្យសត្វប្រចាំស្រុក តម្រូវឱ្យអាជីវករបង់លុយ ជ្រូក១ក្បាល ៣៥០០៛ និង ១៥០០០៛ សម្រាប់គោ ១ក្បាល
    ថែមទាំងកាត់យកសាច់គោ សាច់ជ្រូក ចាប់ពីកន្លះគីឡូ រហូតដល់ ១គីឡូ ជារៀងរាល់ថ្ងៃទៀតផង

    កំពង់ចាម៖ អាជីវករ ប្រកបអាជីវកម្ម ពិឃាតសត្វគោជ្រូក យកសាច់លក់ នៅទូទាំងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្អូញត្អែរប្រាប់សារព័ត៌មាន ដូចៗគ្នាថា
    មន្ត្រីពេទ្យសត្វ ប្រចាំស្រុកស្រីសន្ធរ លោក តាន់ វុទ្ធី បានតម្រូវឱ្យពួកខ្លួនបង់លុយពន្ធ ៣៥០០៛ សម្រាប់ជ្រូក១ក្បាល និង ១៥០០០៛ សម្រាប់គោ១ក្បាល!

    ហើយលោក តាន់ វុទ្ធី ក៏បានអំណត់ជាកំហិត ឲ្យអាជីវករទាំងអស់ ដែលទទួលទិញសាច់គោស្រស់ យកទៅលក់ចែកចាយនៅក្នុងផ្សារនានា ក្នុង១នាក់ (១អាជីករ) ត្រូវតែបង់ប្រាក់ក្រោមតុកចំនួន ៥០០០៛ ជាកំណត់ ដើម្បីដោះដូរជាថ្នូរ ក្នុងការទទួលបាន វិញ្ញាបនបត្រអនាម័យសត្វ សាច់ និងផលិតផលសត្វ ដែលចេញដោយ រដ្ឋបាលខេត្តកំពង់ចាម។

    ក្រៅពីការកំណត់យកលុយយ៉ាងដាច់អហង្ការ លោក តាន់ វុទ្ធី មន្ត្រីពេទ្យម្នាក់នេះ បានតម្រូវកាត់យកសាច់សត្វ ដែលជាសាច់ត្រង់ចំនុចពិសេស «សាច់ច្រលក» ចាប់ពី ៥ខាំ រហូតដល់ ១គីឡូ ដោយប្រើលេសថា យកសាច់ទាំងនេះទៅធ្វើសំណាក (តេសជំងឺ)។

    យោងតាមអ្នកច្បាប់ម្នាក់បានលើកឡើងថា៖ «ទង្វើនិងសកម្មភាព ដែលលោក តាន់ វុទ្ធី កំពុងតែប្រព្រឹត្តទាំងនេះ គឺផ្ទុយទាំងស្រុងពីច្បាប់ដែលបានអំណត់ ដោយតម្រូវឱ្យអាជីវករទាំងអស់បង់លុយពន្ធត្រឹមតែ ១៥០០៛ តែប៉ុណ្ណោះ សម្រាប់ជ្រូក ១ក្បាល និង ២០០០៛ សម្រាប់គោក្របី ១ក្បាល» រីឯបង្កាន់ដៃ វិញ្ញាបនបត្រអនាម័យសត្វ សាច់ និងផលិតផលសត្វ ច្បាប់មិនអំណត់ឲ្យបង់លុយនោះទេ។

    ប្រភពព័ត៌មានពីអាជីវករបានឲ្យដឹងទៀតថា៖ «ក្រៅពីការប្រមូលលុយពន្ធលើសពីច្បាប់អំណត់ លោក តាន់ វុទ្ធី មិនបានបំពេញកាតព្វកិច្ចការងារជាមន្ត្រីបសុពេទ្យនោះទេ!
    គឺ តាន់ វុទ្ធី មន្ត្រីជើង១០រូបនេះ បានបណ្តែតបណ្ដោយឲ្យបុគ្គលស៊ីវិល ២រូប ឈ្មោះ ឡុង រិន និង សែម គន្ធា ឲ្យទៅប្រចាំការនៅទីក្នុងឡសត្តឃាតដ្ឋានស្រុក ដើម្បីចាំត្រួតពិនិត្យគុណភាពអនាម័យសាច់សត្វ ដែលបុគ្គលទាំងពីររូបនោះ ពុំមែនជាមន្ត្រីជំនាញផ្នែកពេទ្យសត្វនោះទេ»។

    អាជីវករនៅតែបន្តទៀតថា៖ «ការដែលបណ្តែតបណ្ដោយឲ្យបុគ្គលស៊ីវិល ដែលគ្មានជំនាញច្បាស់លាស់ មកធ្វើការត្រួតពិនិត្យគុណភាព សាច់សត្វ គឺជាទង្វើផ្ទុយស្រឡះពីច្បាប់ដែលអំណត់ ត្រូវតែឲ្យមន្ត្រីជំនាញពេទ្យសត្វ ដែលមានជំនាញបច្ចេកទេស និងជាមន្ត្រីដែលទទួលស្គាល់ដោយក្រសួងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យមកធ្វើការត្រួតពិនិត្យលើគុណភាពអនាម័យសាច់សត្វ មុននឹងបន្តយកទៅចែកចាយលក់ដូរតាមទីផ្សារ។

    ប៉ុន្តែផ្ទុយពីផ្លូវច្បាប់វិញនោះ មន្ត្រីជើង១០ តាន់ វុទ្ធី រូបនេះ បានអសកម្មក្នុងការបំពេញភារកិច្ចការងារខ្លាំងណាស់ ពោលគឺ៖ តាន់ វុទ្ធី នៅតែដេកផ្ទះចាំបញ្ជាឲ្យជនស៊ីវិល ទាំងពីររូបនោះ ឲ្យទៅធ្វើការជំនួសខ្លួន ដោយមិនគិតពីបញ្ហាសុខភាពសាធារណៈនោះទេ។

    កំហុសកាន់តែធំមួយទៀត ដែលប្រភពព័ត៌មានច្បាស់ការណ៍បានបន្តប្រាប់៖ «លោក តាន់ វុទ្ធី មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ចាម បានបើកដៃឲ្យអាជីវករ ឈ្មោះ ទូលាស់ យូ នៅផ្សារព្រែកដំបូក ធ្វើការពិឃាតសត្វគោនៅក្នុងលំនៅដ្ឋានផ្ទាល់ខ្លួន ដោយតម្រូវឱ្យបង់លុយជាកញ្ចប់ប្រចាំខែ យ៉ាងតិច១លាន ៥០មុឺនរៀល ក្នុង១ខែ ដើម្បីជាថ្នូរ ក្នុងការមិនត្រួតពិនិត្យជំងឺសត្វ និងគុណភាពអនាម័យ ទោះបីជាសត្វទាំងនោះមានជំងឺឆ្លងក៏មិនខ្វល់!! ខណៈពេលដែលភរិយារបស់លោក ទូលាស់ យូ ក៏បានសារភាពប្រាប់សារព័ត៌មានថា «គ្រួសារខ្លួនពិតជាបានពិឃាតសត្វគោយកសាច់នៅលំនៅដ្ឋានពិតប្រាកដ និងបានបង់លុយជាកញ្ចប់ប្រចាំខែឲ្យលោក តាន់ វុទ្ធី ពិតប្រាកដមែន»។

    ជុំវិញករណីខាងលើនេះ សារព័ត៌មានយើង មិនអាច សុំការបកស្រាយបំភ្លឺ ពីលោក តាន់ វុទ្ធី បាននោះទេ ទោះបីជាទូរស័ព្ទខលចូលច្រើនដង ក៏ត្រូវបាន តាន់ វុទ្ធី ឆ្លើយថាស្តាប់មិនឮ និងបានចុចបិទទូរស័ព្ទជាច្រើនលើកច្រើនសារ ដោយមិនព្រមទទួលទូរស័ព្ទ! ស្របពេលលោក លិញ វណ្ណា តំណាងម្ចាស់វិនិយោគភាស៊ីសត្តឃាតស្រុកស្រីសន្ធរ ក៏សារព័ត៌មានពុំអាចទាក់ទងបំភ្លឺបាន។

    អាជីវករទាំងអស់ អំពាវនាវទទូចស្នើសុំឱ្យអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ និងមានវិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុតទៅនិងករណីនេះផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚