គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សូមកោតសរសើរខ្ពស់ ចំពោះចិត្តភក្ដីភាព ដោយស្មោះ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង និងកងកម្លាំងគ្រប់ប្រភេទ ដែលពាក់ព័ន្ធគ្រប់រូប ក្នុងការខិតខំអស់ពីកម្លាំងកាយចិត្ត ពេលបំពេញតួនាទី ភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ ក្រោមកម្លាំងសាមគ្គីភាពរួមតែមួយ


    ព្រះសីហនុ ៖ ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុកអំបោះ របស់រោងចក្រលីនស៍តិចថាយ៍ ស្ថិតក្នុងក្រុម ៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ភ្លាមនោះដោយមានការដុតដៃដុតជើងពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងលោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រួមនឹងមន្ត្រីនគរបាល មានសមត្ថកិច្ច ក្នុងការខិតខំអស់ពីកម្លាំងកាយចិត្ត ពេលបំពេញតួនាទី ភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ក្រោមកម្លាំងសាមគ្គីភាពរួមតែមួយ ទើបគ្រប់គ្រងអាគ្គីបាន១០០ភាគរយ នៅវេលាម៉ោង ៨:៣៥នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹកអស់ចំនួន ១២០ឡាន។
    តាមប្រភពពីស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះថា រោងចក្រដែលរងគ្រោះដោយអគ្គិភ័យនេះ មានអ្នកគ្រប់គ្រងជាជនជាតិចិន ឈ្មោះ ហ៊ា ហ៊ីម ភេទប្រុស អាយុ៦៣ឆ្នាំ។
    តាមប្រភពបន្តទៀតពីស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
    -ក្នុងកិច្ចប្រតិបត្តិការនេះចូលរួមប្រើប្រាស់ឡានទឹកមាន៖
    ១-រថយន្ដស្នងការនគរបាលខេត្តព្រះសីហនុ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន
    ២-រថយន្ដកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន
    ៣-កងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន
    ៤-កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន។


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ