គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទំពាំងមិនភ្លេចឬស្សី ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកស្នងការរង រួមទាំងលោកនាយការិយាល័យ បានចុះសួរសុខទុក្ខ រៀមច្បង ជាបង ជាពូ អតីតជាស្នងការរង ដែលបានចូលនិវត្តន៍ ដើម្បីសំណេះសំណាល និងរំលឹកដឹងគុណ


    បន្ទាយមានជ័យ ៖ ដើម្បីជាការផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនគរបាលជំនាន់មុន និង ថ្នាក់ដឹកនាំមន្ត្រីនគរបាល ជំនាន់ក្រោយឲ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជាការរំលឹកដឹងគុណ។ 
    ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី មានលោកស្នងការរង លោកនាយការិយាល័យ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀមច្បង ជាបង ជាពូ អតីតជាស្នងការរង ដែលបានចូលនិវត្តន៍ មានលោក ឈឿង សុខុម,លោក ពៅ ស៊ីដន ដល់គេហដ្ឋានផ្ទាល់ ។ មានមតិសំណេះសំណាននាឱកាសនោះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បានថ្លែងថា៖ដោយក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ លោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតមានការជាប់រវល់ក្នុងភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឧនេះ មិនបានចុះសួរសុខទុក្ខដល់លោកពូ ក៏ដូចបងៗ ។ក្រោយពីចប់ពិធីបុណ្យនេះ លោករួមទាំងសហការី បានចុះមកសំណេះសំណាលសួរ សុខទក្ខដោយក្តីនឹករលឹក ឲ្យកាន់តែមាន ភាពស្និតស្នាល (ពោលគឺទំពាំងមិនភ្លេចប្ញស្សី)។
    នៅក្នុងពិធីចុះ សំណេះសំណាលនិងសួរសុខទុក្ខនោះដែរ លោកនិងក្រុមការងារបាននាំយកនូវអំណោយរបស់  ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ប្រគល់ជូនក្នុងម្នាក់ៗ មានថវិកា ចំនួន៥០ម៉ឺនរៀលនិងទឹកត្រចៀកកាំ០១កន្ត្រក ព្រមទាំងគោរពជូនពរឲ្យរៀមច្បងទាំងអស់ មានសុខភាពល្អ បរិបូរ មានកម្លាំងពលំមាំមួន អាយុយឺនយូរ។
    ជាមួយគ្នានោះដែរ លោកឈឿង សុខុម និងលោកពៅ ស៊ីដន អតីត ជាស្នងការរង ចូលនិវត្តន៍ក៏បានថ្លែងអំណរគុណ និង បានជូនពរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង រួមទាំងមន្ត្រីនគរបាល ខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ សម្រេចបាននូវរាល់ភារកិច្ចទាំងឡាយទាំងពួង ដែលថ្នាក់លើប្រគល់ជូន និងទទួលបានជោគជ័យរាល់ភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ