គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកឧត្តមសេនីយ៍ស្នងការ​ ចែកជូនសម្ភារៈ​ប្រេីប្រាស់​​សម្រាប់​បង្ការ​ និងទប់ស្កាត់ជំងឺកូវិដ១៩​ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម

    លោកឧត្តមសេនីយ៍ស្នងការ​ ចែកជូនសម្ភារៈ​ប្រេីប្រាស់​​សម្រាប់​បង្ការ​ និងទប់ស្កាត់ជំងឺកូវិដ១៩​ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម

    កំពង់ចាម ៖ នាព្រឹកថ្ងៃ​ពុធ​ទី០២​ ខែ​ធ្នូ​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៏ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចុះជួបសំណេះសំណាល​ និងផ្សព្វផ្សាយ ណែនាំអំពីវិធានការ​ ការពារ​ ទប់ស្កាត់​ ការ​ឆ្លងរីករាលដាល​ នៃជំងឺកូវិដ១៩​​ ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងអស់ ចំណុះឲ្យអធិការដ្ឋាន​ ។

    ​ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បាន​ចែកជូននូវសម្ភារៈ​ប្រេីប្រាស់​​សម្រាប់​បង្ការ​ និងទប់ស្កាត់ជំងឺកូវិដ១៩​ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ មានដូចជា÷​​ 
    -ឧបករណ៍​វាស់​កម្ដៅ​ ១៥គ្រឿង​
    -ម៉ាស់១កេសធំ​ ស្មេីនឹង២៥០០សន្លឹក​
    -អាល់កុល​ ១៨០លីត្រ​
    -បំពង់បាញ់អាល់កុល ១៧
    -ជែលលាងដៃ​ ១០ដប
    -ដំបងបញ្ជាចរាចរណ៍​ ២០ដេីម
    -ដំបងបញ្ជាចរាចរណ៍មានកញ្ចែរ​ ១០ដេីម
    -អាវចំណាំងផ្លាត​ ៣០អាវ​
    -ស្រោមដៃចរាចរណ៍​ ៣០គូរ​

    សរុបថវិកាចំណាយអស់​ ៦,១២០,០០០រៀល​ ក្រោម​ការផ្ដួចផ្ដេីមពី​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ លោកឧត្តមសេនីយ៍ត្រី​ មិន​ សុគន្ធវិបុល​ ស្នងការ​រងទទួលដឹកនាំចុះពង្រឹងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ និងលោកអធិការ​នគរបាល​ស្រុក​កំពង់សៀម​ ផងដែរ​ ។

    បន្ថែម​ពីនេះទៀត​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បានធ្វេីការណែនាំឲ្យមន្រ្តីនគរបាលទាំងអស់​ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ត្រូវតែពាក់ម៉ាស់​ លាងសម្អាតដៃជាមួយជែល​ ឬអាល់កុល ​ឲ្យបានញឹកញាប់​ និងបន្ដផ្សព្វផ្សាយ​វិធានការការពារ បង្ការ​​ និងទប់ស្កាត់​​ ការឆ្លងរាលដាលនូវឆ្លងជំងឺកូវីត១៩​ ដល់ក្រុមគ្រួសារ​ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ឲ្យបានខ្ជាប់ខ្ជួន​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ